ប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារទៀត ទទួលបានអំណាយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ថ្ងៃច័ន្ទ ៧ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៃ បានអញ្ជើញ ដឹកនាំបែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ ។
បន្ដនាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមួលដ្ឋាន និងជាអ្នកជួលផ្ទះមានជីវភាពក្រីក្រនិងខ្វះខាតស្បៀងអាហារក្នុងសរុបចំនួន ៤០០គ្រួសារ ក្នុងនោះមាន សង្កាត់ចតុមុខចំនួន១០០គ្រួសារ និង ៣០០គ្រួសារទៀត ដឹកនាំដោយ លោកលោកស្រី អភិបាលខណ្ឌរងណ្ឌ និង ឯកឧត្តម ប្រធាន- អនុប្រធាន ក្រុមការងារចុះជួយខណ្ឌ រួមមាន សង្កាត់ស្រះចក សង្កាត់ផ្សារកណ្តាលទី២ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ(ស្មើនឹង ១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។