ប្រជាពលរដ្ឋកំពុងរិះគន់ លោក សម សាង ប្រធានស្នាក់ការបរិស្ថានប្រចាំច្រកតោលបើកដៃឲ្យឈ្មួញដឹកជញ្ជូនផលអនុផលព្រៃមិនធ្វើការបង្រ្កាប។

ខេត្តកំពង់ធំ : ជាក់ស្តែងព្រឹក នៅថ្ងៃទី ២ ខែឧសភាឆ្នាំ ២០២១ មហាជនក៏ដូចជាប្រជាពលរដ្ឋកំពុងរិះគន់យ៉ាងចាស់ដៃចំពោះ លោក សម សាង ប្រធានស្នាក់ការបរិស្ថាន ប្រចាំច្រកតោល បើកដៃឲ្យឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងដោយសេរីយ៉ាងគគ្រឹកគគ្រេងរៀងរាល់ៃៃៃថ្ងៃ ដឹកចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ទីស្នាក់ការបរិស្ថានប្រចាំច្រកតោល ស្ថិតនៅភូមិច្រកតោល ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំដឹកយ៉ាងរលូនដោយគ្មានមន្ត្រីបរិស្ថានឬក៏ជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា មកពីការបើកភ្លើងខៀវពីជំនាញមន្ត្រីបរិស្ថាន រួចជាស្រេច ទើបអាចដឹកឈើឆ្លងកាត់ទីស្នាក់ការបរិស្ថាននេះបាន បើមិនអញ្ចឹងទេមន្ត្រីបរិស្ថានចាប់ គឺដឹកចេញមិនបានទេ។

ប្រជាពលរដ្ឋសំុណូមពរទៅលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ពិនិត្យមើលមន្ត្រីបរិស្ថានដែលអសកម្មក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលជាដែនគ្រប់គ្រងរបស់ខ្លួនផងទាន ។