ក្រុមញៀនល្បែងសុីសង(អាប៉ោង)ប្រចាំខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលចុះបង្ក្រាបបាននៅស្រុកសំរោងទងឃាត់ខ្លួន៨នាក់ (

(កំពង់ស្ពឺ)៖ ភរិយាគ្រប់រូបដែលមានស្វាមីញៀនល្បែងសុីសង ប្រើហិង្សា! ក្នុងគ្រួសារ !បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពេលនេះមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋទូទៅក្នុងទឹកដីខេត្តកំពង់ស្ពឺ សូមលើកដៃបួងសួង សូមឲ្យព្រះតាមថែរក្សាកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដែលបានចុះបង្ក្រាបបានក្រុមនេះ។

កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានឲ្យដឹងថា÷មនុស្សមួយក្រុមមានគ្នាប្រមាណ ៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ចុះបង្រ្កាបខណៈ ពួកគេជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងបាញ់អាប៉ោងខាងលើនេះ មានការប្រមូលផ្តុំមនុស្សរាល់ថ្ងៃ ដោយមិនគោរពវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ។ យោងតាមប្រភព បានឲ្យដឹងថែមទៀតថា ក្រុមនេះមានអ្នកកាងបើកទីតាំងជាខ្នងបង្អែករត់ការលេង ២៤/២៤ម៉ោង រហូតអ្នកភូមិខ្លះមិនហ៊ានទៅជិតផង។

ប្រភពពីអ្នកស្រុកខ្លះបានឲ្យដឹងថា÷ក្រុមញៀនល្បែងទាំងអស់នេះ ឲ្យតែចាញ់ល្បែងច្រើនតែអត់ប្រើអំពើហិង្សា បង្កបញ្ហា  ស្រែកឡូឡា  អ្នកទាំង៨ នាក់នេះគឺជាគំរូអាក្រក់បំផុតនៅក្នុងសង្គមបច្ចុប្បន្ន។

តាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា÷ ជនសង្ស័យពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់រួមមាន៖

១-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២-ឈ្មោ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

៣-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

៤-ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៥-ឈ្មោះ សៀម ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

៦-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត

៧-ឈ្មោះ ប៉ឹម សារុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៨-ឈ្មោះ ស៊ីម ថុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃលង់ទឹក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អ្នកទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ពេលកំពុងលេងល្បែងអាប៉ោង ខណៈមនុស្សចំនួនទៀតបានរត់គេចខ្លួនអស់។

ការចុះបង្ក្រាបនេះធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំ ដោយ ឧត្តមសេនីយ៍ទោ សម សាមួន  ស្នងការនគរបាលខេត្ត។ ដែលលោកតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ អំពីបញ្ហាភូមិឃុំសុវត្ថិភាព។

ហើយមជ្ឈដ្ឋានខ្លះទៀតបានលើកឡើងថា÷ អ្នកទាំង៨នាក់នេះប្រាកដជាចូលគុកបានដោយស្ថាពរ។ ព្រោះពួកគាត់មិនចង់ឃើញមានក្រុមល្បែងសុីសង បើកលេងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺបន្តទៀតទេ។

ទាក់ទិនករណីនេះតាមប្រសាសន៍លោក ឃុតផល អធិការស្រុកសំរោងទងបានឲ្យតាព្រហ្មដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣០ ខែមេសានេះថាលោកបានបញ្ជូនក្រុមអ្នកញៀនល្បែងទាំង៨នាក់នោះទៅស្នងការខេត្តកំពង់ស្ពឺហើយកាលពីវេលាម៉ោង១០ព្រឹកមិញដើម្បីចាត់ការទៅតាមនិតិវិធីបន្ត។

មជ្ឈដ្ឋានខ្លះទៀតបានលើកឡើងថា÷គាត់ជឿជាក់លើស្ថាប័នអនុវត្តច្បាប់នៅក្នុងខេត្តកំពង់ស្ពឺ! ជាពិសេសជឿជាក់ យ៉ាងខ្លាំង! យ៉ាងមុតមាំ! ទៅលើស្ថាប័នតុលាការខេត្តកំពង់ស្ពឺ!អ្នក៨នាក់នេះ នឹងបានទទួលទោសតាមច្បាប់ តាមមាត្រា ដែលខ្លួនបានប្រព្រឹត្ត! ជាមិនខានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែង៕នៅមានត 085 473333/