ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបៃលិន ថ្លែងអំណរគុណ ឧកញ៉ា ជាគា និងលោកជំទាវ 

បៃលិន÷លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បៃលិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ជា គា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារ (ម្ភៃពាន់ដុល្លាអាមេរិក) ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងឱកាសខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

នៅក្នុងឱកាសខួបទី ១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ខេត្តបៃលិន ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមទំនាក់ទំនង ៖
១. ឯកឧត្តម សៅ សារ៉ាត់ (លេខទូរស័ព្ទ​ 097 78 21 268)
២. លោកជំទាវ ពៅ សុខ (លេខទូរស័ព្ទ​ 088 41 40 656)
៣. ឯកឧត្តម ហុក សុផល (លេខទូរស័ព្ទ​ 097 73 33 143) ។ស ស រ ន៕ដោយលោកសរ សារឿន