តែគឹមឡុង មេឈ្នួញល្បីខាងនាំជ្រូកខុសច្បាប់ពីប្រទេសថៃបន្តសកម្មភាពយ៉ាងគឃ្លើ់ននាំជ្រូកចូលដោយខុសច្បាប់ វគ្គ២

បន្ទាយមានជ័យ៖ ថ្ងៃទី ២៧ខែមេសាឆ្នាំ២០២១ លោក តែ គឹមឡុង ដែលគេស្គាល់ថា ជាឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេសថៃជារៀងរាល់ថ្ងៃតាមច្រកអូរបីជាន់ និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើ់ន។

មិនត្រឹមតែប៉ុណ្ណោះឈ្មោះ តែ គឹមឡុង និងបក្សពួក បានកៀងគរប្រជាពលរដ្ឋ ដែលជាអ្នកទិញជ្រូកពីក្រុមខ្លួន និងអ្នកភូមិផ្សេងៗទៀតឱ្យនាំគ្នាមកតវ៉ានៅសាលាឃុំអូរបីជាន់ ដើម្បីតវ៉ាចំពោះចំណាត់ការរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលតែងតែធ្វើសកម្មភាពទប់ស្កាត់ និងឃាត់ការនាំជ្រូកចូលដោយខុសច្បាប់ទាំងនោះ។

តារាល្បី រកស៊ីបទល្មើស ឆ្លងដែនខុសច្បាប់ ខាងលើ នៅតែបន្តសកម្មភាពទាំងកណ្តាល ដោយមិនភ័យខ្លាច មន្ត្រីជំនាញអ្វីទាំងអស់ ល្បីតៗគ្នាថា លោក តែគឹមឡុង ហៅ មានមន្ត្រីថ្នាក់ខេត្ត ជួយកាងបទល្មើសឆ្លងដែនខុសច្បាប់។

ដោយមិនញញើត មន្ត្រីជំនាញ សូម្បីតែបន្តិច សូមអោយស្ថាប័ន ពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ មេត្តាត្រួតពិនិត្យ
និងចាត់វិធានការ តាមបទល្មើសជាក់ស្តែង ជៀសវាង កុំឲ្យប្រជាពលរដ្ឋ
យល់ច្រឡំថា កន្ទេលធំ បន្លំដេក ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ ពីសំណាក់ ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕