រដ្ឋបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ២២៣គ្រួសារ នៅសង្កាត់ទួលទំពូង១

នៅរសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន ១៥៣ គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាអនាម័យអោយបានល្អ ដោយត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ជាពិសេសមិនត្រូវចេញទៅខាងក្រៅ ដោយមិនពាក់ម៉ាស លាងដៃជាមួយអាល់កុល សាប៊ូ ឬជែលលាងដៃ ដើម្បចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។