អធិរាជទាំង៤ព្រះអង្គនៅក្នុងខេត្តកំពង់ធំបំផ្លាញព្រៃលិចទឹកនឹងបំផ្លាញធនធានមច្ឆាជាតិជារៀងរាល់ឆ្នាំយ៉ាងសកម្ម

{ខេត្តកំពង់ធំ}..១៧..៤..២០២១..បែកធ្លាយអធិរាជទាំង៤ព្រះអង្គនៅក្នុងខេត្តកំពង់ធំកំពុងតែបំផ្លាញព្រៃលិចទឹកសម្រាប់ត្រីពងកូនបន្តពូជជាពិសេសនៅក្នងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយកំពុងតែចាប់ផ្ដើមសកម្មភាពហ៊ុំព័ទ្ធសម្រាស់យកត្រីចំនួន៤ព្រែកនឹងនៅតាមដងស្ទឹងសែន

អ្នករត់ការសម្របសម្រួលគឺលោកហេងមនោ មេឃុំផាត់សណ្តាយ អ្នកមកជួបលោកប៉ែនវណ្ណារិទ្ធប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នឹងលោកហមហ៊ុននាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ  លោកយ៉ាន់វិសាក់ហៅសែនាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយចុះទៅយកលុយដោយខ្លួនឯង ។

ជំហានទី១លោកយ៉ាន់វិសាក់យកលុយក្រុមប្រជានេសាទដែលដាក់សម្រាស់ដោយខុសច្បាប់នោះចំនួន២០០០ដុល្លារ ជំហានទី២លោកយ៉ាន់វិសាក់បានទៅប្រមូលលុយពីប្រជានេសាទម្ដងទៀតចំនួន៤០០០ដុល្លារសម្រាប់រត់ការអោយស្ថាប័នផ្សេងៗផង

រីឯលោកហេងមនោមេឃុំផាត់សណ្ដាយវិញដើរប្រមូលលុយពីប្រជានេសាទដែលដាក់សម្រាស់ចំនួន៤ព្រែកនឹងនៅតាមដងស្ទឹងសែន ជំហានដំបូងគឺប្រមូលបានទឹកលុយចំនួន១៨០០០ដុល្លារ សម្រាប់រត់ការផ្នែកខាងលើៗ សកម្មភាពនេះកើតមានជារៀងរាល់ឆ្នាំ ដូច្នោះហើយបានជាធនធានធម្មជាតិនិងធនធានមច្ឆាជាតិចេះតែថយទៅថយទៅ។

នៅក្នុងករណីហ៊ុំព័ទ្ធសម្រាស់ចាប់យកត្រីតូចត្រីធំកំពុងតែប្រយុទ្ធហើយសម្រាប់ធំៗណាស់មុជសុទ្ធតែម៉ាស៊ីនខ្យល់ទើបធ្វើទៅបាន ពលរដ្ឋបានប្រាប់អ្នកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១ តាមប្រព័ន្ធទូរស័ព្ទថាព្រែកដែលមានចំនួន៤ព្រែកនោះ ទី១គេហៅថាកន្លងចាំឈុន.ទី២ព្រែកជើងលោម ទី៣ព្រែកទាល់ ទី៤ព្រែកតាសោម ទី៥តាមដងស្ទឹងសែន

ពលរដ្ឋនិងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ជាពិសេសលោកវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមិនគួរណាលោក មើលរំលងមន្ត្រីក្រោមឱវាទដែលកំពុងតែប្រព្រឹត្តបទល្មើសនេសាទផ្ទុយពីច្បាប់ជលផល និងប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ។