ក្រុមគ្រូពេទ្យចុះមកយកសំណាក ផ្កាយ២ អ៊ុងចាន់ធួក និងមនុស្យពីរនាក់ទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនយប់មិញ

ភ្នំពេញ ៖ កាលពីម៉ោង១០និង​៥០​នាទី​ព្រឹក​ថ្ងៃទី១៧ មេសា នេះ ក្រុម​គ្រូពេទ្យ​បាន​ចុះមកយកសំណាកជនសង្ស័យទាំង៣នាក់​រួចរាល់​ហើយ ដោយរង់​ចាំតែ​លទ្ធផល​សំណាក​សិន​ថា​ តើ​វិជ្ជមាន​កូ​វី​ដឬ​អត់? ​​​ខណៈសំណុំរឿង​ត្រូវ​បានប​ញ្ចូ​ន​ទៅ​មុន​ហើយ នៅ​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃដដែលនេះ ដើម្បី​តុលាការពិនិត្យនឹង​សម្រេច ។

នៅ​ព្រឹក​​​ដដែល គេ​ស​ង្គេ​ត​ឃើញវត្តមាន​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ដល់​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣ ដើម្បី​សាកសួរ​នាំ​ដំណើរ​រឿងហេតុ​មួយ​ចំនួនផង​ដែរ ។ជុំវិញការចាប់វ៉ៃខ្នោះលោកផ្កាយ២ ​នឹងបញ្ជូន​សំណុំ​រឿង​ទៅតុលាការរសៀល​​នេះ។

នៅ​ព្រឹក​ដដែល គេ​ស​ង្គេ​ត​ឃើញក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ដើម្បី​ធ្វើ​សំណាក​លើ​លោក​ផ្កាយ​២ និង​កូនចៅ​ផង​ដែរ ដើម្បី​តេ​សរក​មេរោគ​កូ​វី​ដ​១៩ ។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន​១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល និងមាន​ឋានៈ​អនុ​ប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។

២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និង​៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ​បំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់​។

ពួក​គេ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពួក​គេ​បាន​រៀបចំ​កម្មវិធី​ផឹកស៊ី​រាំរែក និង​លេង​ប៉ាត​ម្សៅ ដោយ​មានការ​ចូលរួម​ពី​អ្នក​ផ្ទះ​ជួល​ប្រមាណ ៣០ ទៅ​៤០​នាក់ កាលពី​វេលា​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​រហូត​មានការ​ឡាយ​តាម​ហ្វេ​ស​បុក​ទៀត​នោះ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដោយ​មានការ​សហការ​ចូលរួម​ពី​កម្លាំង​នគរបាល​អន្តរាគមន៍ នៃ​អគ្គស្នងការ បាន​ចុះ​ទៅ​ជា​បន្ទាន់ ទៅ​ដល់​លំនៅ​ឋាន​ជន​ដែល​បំពាន​បំរាម​រាជរដ្ឋាភិបាល​ខាងលើ ដើម្បី​មាន​វិធានការ ។

ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ពិតជា​ឃើញ​មានការ​ជួបជុំ​ផឹកស៊ី​រាំ​រែ​កនិង​ប៉ាត​ម្សៅ​ប្រាកដ​មែន ទើប​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្ចាស់ផ្ទះ​ម្នាក់ និង​អ្នក​នៅ​ជាមួយ​២​នាក់​ទៀត ដោយឡែក​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រត់​ចូល​ផ្ទះ​ជួល​អស់​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល អោយ​ដឹង​ថា ការ​ចុះ​បន្ទាន់ ក្នុង​ការ​ឃាត់​មនុស្ស និង​បញ្ឈប់​កម្មវិធី​ផឹកស៊ី​ខាងលើ គឺ​ធ្វើ​ឡើង ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​១៩ពិសេស​នោះ គឺ​អនុវត្ត​អោយ​មាន​ប្រសិទ្ធិ​ភាព តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ហាមប្រាម​មិន​អោយ​មានការ​ជួបជុំ​ផឹកស៊ី ក្នុង​កា​លះ​ទេ​សះ ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាកជាមួយនឹង​ជម្ងឺ​កូ​វី​ដ​១៩ ។

យ៉ាងណាមិញ ក្រោយ​ការ​ឃាត់ខ្លួនបុរស​ទាំង​៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​បញ្ជូន​ឡើង​រថយន្ត បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ពេល​ក្រោយ​បន្ត​ទៀត ៕
ធ្វើដល់ប៉ូលិស ពាក់ផ្កាយ២ មានទាំងផ្ទះជួល បែរជានាំកម្មករ ជួបជុំផឹកស៊ីច្រៀងរាំ ផ្គើនបទបញ្ជាសម្តេចតេជោ ទៅកើត! ។