តើមេប៉ុស្តិ៍ពោងទឹក មានភាគហ៊ុនប៉ុន្មានជាមួយទីតាំងមាន់ជល់ល្បែងខុសច្បាប់ នៅសង្កាត់ពងទឹក ខណ្ឌដង្កោ មិនខ្លាចផ្ទុះជំងឺ កូវីដ១៩!?

ភ្នំពេញ )÷ ម្ចាស់ទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកនៅចំណុចក្នុងព្រៃទូលអង្គ នៅខាងត្បូងដាក់កុងទូន័រ ស្ថិតនៅវាលខាងជើងប៉ុស្តិ៍រដ្ឋបាលពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាប

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានអោយដឹងថា÷នៅរសៀលថ្ងៃទី.១៤ ខែមេសា ឆ្នាំ២០២១-យើងនេះមានទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃតែម្ដងចុះបើសិនមានផ្ទុះជំងឺ កូវីដ១៩ ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលខុសត្រូវ.?។

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការរបស់រាជរដ្ឋាភិបាលបានដាក់បំរាមហាមឃាត់មិនអោយមានការជួបជុំដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ អោយមានប្រសិទ្ធភាព
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅសង្កាត់ពងទឹក ខណ្ឌដង្កោ បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្តោយអោយទីតាំងល្បែងខុសច្បាប់មួយនេះបើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញ។

ឬមួយម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានខ្នងបង្អែករឹងមាំហើយមើលទៅបានជាបើកលេងយ៉ាងអនាធិបតេយ្យបានជាអាជ្ញាមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានក្អកនិងធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់អោយមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។

ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់ពងទឹក ខណ្ឌដង្កោ មួយចំនួនអាចបានទទួលផលប្រយោជន៍ពីម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះអស់ហើយបានជាបណ្តែតបណ្តោយឲ្យម្ចាស់បនល្បែងនេះបើកលេងយ៉ាងគឃ្លើនបែបនេះ។

ករណីនេះមហាជនបាននាំគ្នាសង្កេតឃើញវង់ល្បែងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់បញ្ជល់មាន់វិញ ភ្នាល់ចាក់លុយចាប់ពី ២.លានរៀលទៅដល់ ២.ពាន់.ដុល្លារ.ឯណោះក្នុង១គូៗ
ចំណែកអាប៉ោងវិញ គេភ្នាល់ដាក់លុយចាប់ពី ៥០.ម៉ឺនរៀលទៅដល់ ២.លានរៀលក្នុង១.គ្រប់ៗជាពិសេសទីតាំងវង់ល្បែងមួយនេះគេសង្កេតឃើញមានអ្នកឈរចាំផ្លូវបិទព័ត៌មាន ហើយមានអ្នកខ្លះទៀតឈរចាំជាអ្នកសម្របសម្រួលជាមួយអ្នកព័ត៌មានកុំឲ្យផ្សព្ទផ្សាយ ។

ប្រភពបន្តទៀតថា÷មហាជនពួកគាត់បានឃើញសភាពបែបនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នារស់នៅព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។


ដូច្នេះពលរដ្ឋបាននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅ ចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងខុសច្បាប់មួយកន្លែងដែលកំពុងដំណើរការបើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពផងទាន៕