លោកសុខពេញវុធ អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងដាក់គោលដៅ បិតខ្ទប់ចំណុចរង្វល់មូលស្ពានជ្រោយចង្វារ

ភ្នំពេញ៖នៅថ្ងៃ​ព្រហស្បតិ៍ ០៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដាក់គោលដៅបិទខ្ទប់ Lockdown ត្រង់ចំណុច រង្វង់មូលគល់ស្ពានជ្រោយចង្វារខាងលិច ដោយ អនុវត្តតាម សេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ។

សម្រាប់រយៈ១៤ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានទុកសិទ្ធិឲ្យប្រជាពលរដ្ឋអាចដើរទៅផ្សារទិញទំនិញ និងធ្វើដំណើរចេញក្រៅបាន ពេលមានការចាំបាច់ផ្សេងៗ។

បើទោះបីរាជធានីភ្នំពេញត្រូវបាន Lockdown រយៈពេល ១៤ថ្ងៃ ហាងទំនិញ លក់ម្ហូបអាហារ ភេសជ្ជៈ និងរបស់របរចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ។