លោកសុខពេញវុធអភិបាលខណ្ឌដូនពេញ បានយកអំណោយផ្តល់ជូនសង្កាត់ទាំង១១

ថ្ងៃ​ អាទិត្យ​ ១៤រោច​ ខែ ចេត្រ​ ឆ្នាំ​ ជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវនឹងថ្ងៃទី​ ១១​ ខែមេសាឆ្នាំ២០២១​ នៅរដ្ឋបាលខណ្ឌដូនពេញបានរៀបចំពិធីសំណេះសំណាល​ លេីកទឹកចិត្តនិងផ្តល់អំណោយរបស់ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ និងឯកឧត្តម​ សាយ​ សំអាល់​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ ដល់លោក​ លោកស្រីចៅសង្កាត់ទាំង១១​ ក្រោមអធិបតីភាព​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលដូនពេញ​
និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ​ ។

អំណោយក្នុង០១សង្កាត់ៗទទួលបានរួមមា​នៈ
– ថវិកា​ ៥០០,០០០៛​
– ទឹកសុទ្ធ ៥កេះតូច
-​ ម៉ាស់ចំនួន​ ៣០០
-​ អាល់កុល​ចំនួន​ ១​ កាន
-​ និងផ្លែក្រូចរូបសេក០១​ កេស​ សរុប១១កេស​ ជាអំណោយរបស់​ លោកជំទាវ​ ឌិត​ នីតា​ សាយ​ សំអាល់ .។