ចាប់វៃខ្នោះមេក្លោងគ្រឿង ញៀនជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក ២នាក់ រឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម

ស្នងការរងខេត្តកំពតម្នាក់ពាក់អាវក្រហម មាន ឈ្មោះ អ៊ឹម​ ឈួន ឋានន្តរសក្តិផ្កាយ១​ អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) និងបក្ខពួក២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ!

ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះបានចាប់ខ្លួននៅវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែលម៉ល(បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថ
កិច្ចបានដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាមស្មើរនិង (ជិត២គីឡូ)។

បច្ចុប្បន្ន ជនសង្ស័យទាំង៣ នាក់ខាងលើរួមនិងវត្ថុតាងថ្នាំ
ញៀនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕