លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅក្នុង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ

ភ្នំពេញ៖នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យ និង សម្របសម្រួល ជូនដល់មន្ត្រីជួរមុខ ដែលស្ម័គ្រចិត្តមកចាក់ វ៉ាក់សាំងបង្ការជម្ងឺ កូវីត-១៩ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងការចុះត្រួតពិនិត្យ នេះលោកអភិបាល បានចាត់អោយមន្ត្រីពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់ទីតាំងចាក់វ៉ាក់សាំងអោយមានសណ្តាប់ធ្នាប់ល្អ សម្រួលក្រុមគ្រូពេទ្យ និង អ្នកមកចាក់វ៉ាក់សាំងអោយបានលឿន និងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព ជាពិសេស រក្សាគម្លាតសុវត្ថិភាពសង្គម ។

រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា: ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ នាពេលនេះ គឺផ្តល់អត្ថិភាពចាក់ជូនមន្ត្រីជួរមុខ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ដែលជួបប្រទះបញ្ហាប្រឈមច្រើន ដោយឡែកប្រជាពលរដ្ឋស្ម័គ្រចិត្ត សូមមេត្តារង់ចាំបន្តិចទៀត សង្កាត់នឹងដាក់កម្មវិធី ដើម្បីចាក់វ៉ាក់សាំង ជូនបងប្អូនជាបន្តបន្ទាប់ ស្របតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ។