សមត្ថកិច្ចឃាត់ខ្លួន​បុរស ៣ នាក់ ពីបទ​ល្មើស​វិធានការ​សុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​-១៩ (​ជួបជុំ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ​)

ភ្នំពេញៈ កាលពី​ ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង បាន​ចុះ​ឃាត់ខ្លួន​បុរស ៣ នាក់ ពីបទ​ល្មើស​វិធានការ​សុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​-១៩ (​ជួបជុំ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ​) នៅ​ចំណុច​មុខ​បន្ទប់​ជួល ក្នុង​ផ្សា​របឹង​បៃតង ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​ ​ឃាត់​ទាំង ៣ នាក់​នោះ មានៈ ១-​ឈ្មោះ អូន រតនា អាយុ ៣៧ ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន​រោងចក្រ វួ​យ​ឈែ​ង
២-​ឈ្មោះ ហូ រុន​មុនី អាយុ ៣០ ឆ្នាំ មុខរបរ​លក់ដូរ

និង ទី​៣-​ឈ្មោះ ហេង សូ​វីត អាយុ ៧២ ឆ្នាំ មុខរបរ នៅផ្ទះ ។

បុរស​ទាំង ៣​នាក់​នេះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕