លោក សុខពេញវុធអភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងចុះអនុវត្តរដ្ឋបាលទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖នៅយប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ២០ និង០០នាទី លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ចុះអនុវត្ត វិធានការ រដ្ឋបាលជាបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងការ អនុវត្ត បំរាមគោរចរ នៅយប់នេះ ជាគោលការណ៍ កម្លាំងចម្រុះ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពលរដ្ឋដែលមកពីបំពេញការងារ ដោយបញ្ចប់ក្រោយម៉ោង ០៨:០០នាទីយប់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ សូមអោយពួកគាត់ បង្ហាញកាត់សំគាល់ខ្លួន ឬ លិខិតបញ្ជាបេសកកម្ម ដែលចេញដោយអង្គភាពគាត់ ទើបអនុញ្ញាតអោយពួកគាត់ បន្តដំណើរទៅផ្ទះ ។

ជាលទ្ធផល : គណៈបញ្ជាការការឯកភាព រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ បានបន្តធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវបំរាមគោចរ ដែលហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ​ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ​។

ក្នុងករណី មាន ជនល្មើសធ្វើដំណើរ មិនគោរពបំរាមគោចរ នោះអជ្ញាធរ និងធ្វើការ ដកហូតមធ្យោបាយរួច ឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន​ គ្រប់១៤ថ្ងៃទេីបប្រគល់មធ្យោបាយជូនវិញ។