ឈ្មោះ នូវ ជាម្ចាស់រណ្ដៅខ្សាច់នៅស្រុកបាទីលួចសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈដោយមិនបាច់សុំច្បាប់អាជ្ញាធរ ហើយសាងសង់បានយ៉ាងរលូន

(ខេត្តតាកែវ)៖ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដែលកំពុងសាងសង់ដោយពុំមានការសុំច្បាប់អនុញ្ញាតត្រឹមត្រូវស្ថិតនៅក្នុងភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កំពុងបានលួចសាងសង់ជិតរួចហើយដោយម្ចាស់ស្ថាននីប្រេងឥន្ធនៈមានឈ្មោះលោក នូវ ដែលគេដឹងថាជាម្ចាស់រណ្ដៅខ្សាច់និងរណ្ដៅដីដុះស្លែក្នុងស្រុកបាទី បានធ្វើការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ ដោយមិនមានការសុំច្បាប់នោះទេ។

  1. តាមសំដីលោកអភិបាលស្រុកបាទីបានប្រាប់អ្នកសារព័ត៌មានតាព្រហ្មតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ 2021 នេះថារឿងមានការសាងសង់ស្ថានីយនៅភូមិ ឃុំ ខាងលើនោះគេកំពុងរត់ច្បាប់លោកឲ្យតាព្រហ្មមកជួបលោកនៅសាលាស្រុកគាត់បំភ្លឺជូន។

ចំណែកឯលោកប្រធានភូមិបាលស្រុកបាទីវិញលោកបានថ្លែងប្រាប់មកអង្គភាពសារព័ត៌មានថារឿងការសាងសង់លោកមិនបានដឹងនោះទេឲ្យសួរទៅច្រកចេញចូលតែមួយទៅបានដឹងព្រោះឥឡូវនេះរាល់ឯកសារទាំងអស់គឺតម្រូវយកមកដាក់ច្រកចេញចូលតែមួយហើយទើបបានមកដល់ដៃលោក។

ហើយចំណែករឿងស្ថានីយប្រេងឥន្ធនៈរបស់លោក នូវ នេះដែរគឺមិនទាន់មានការសុំច្បាប់នៅឡើយនោះទេ នេះបើតាមលោកបានសួរទៅអ្នកនៅច្រកចេញចូលតែមួយ។

ដូច្នេះហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាម្ចាស់ស្ថានីយប្រេងឥន្ធនៈសែនព្រេនត្រូវគ្នាស្ងាត់ៗហើយមើលទៅបានជាលោកធួនឈីមអភិបាលស្រុកបាទីឆ្លើយថាអត់បានដឹងទៅវិញ។

ព្រោះរាល់ការសុំច្បាប់សាងសង់ឬសុំច្បាប់អ្វីមួយត្រូវតែសុំទៅដល់ស្រុកបានអាចសាងសង់បាន ពុំដូច្នោះទេនឹងត្រូវមានការចុះហាមឃាត់ពីរអាជ្ញាធរស្រុកហើយ ចុះហេតុអ្វីបានជាឈ្មោះ នូវ ដែលគេដឹងថាជាម្ចាស់រណ្ដៅខ្សាច់និងរណ្ដៅដីដុះស្លែនៅស្រុកបាទីម្នាក់នេះ មិនបាច់សុំច្បាប់ តែបែរជាសាងសង់បានយ៉ាងរលូនទៅវិញ។

ជុំវិញបញ្ហាករណីនេះសូមលោកអភិបាលខេត្ត តាកែវជួយពិនិត្យមើលទង្វើរបស់អភិបាលស្រុកបាទីរូបនេះផងបានឃុបឃិតគ្នាជាមួយម្ចាស់លួចសាងសង់ស្ថានីយ៍ប្រេងឈ្មោះនូវ ដោយពុំមានច្បាប់អនុញាត្តនៅឡើយ។នៅមានត