ឯកឧត្តម ពេជ្រ ស្រស់ បានមានប្រសាសថា ប្រហែសបាត់ ប្រយ័ត្នគង់

យោងតាមគណនី facebook page របស់ឯកឧត្តម ពេជ្រ ស្រស់ (pitch sros- ពេជ្រ ស្រស់) ថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 202១នេះបានឲ្យដឹងថា សូមបងប្អូនប្រុងប្រយ័ត្ននូវមេរោគ COVID -19ទាំងអស់គ្នា ដោយខណៈពេលនេះគឺមេរោគនេះបាននឹងកំពុងឆ្លងចូលសហគមន៍លើកទី៣ហើយ ដូច្នេះគឺយើងត្រូវថែរក្សាជីវិតយើងដោយខ្លួនឯងតាមរយៈធ្វើអនាម័យខ្លួនជាប្រចាំ  និងកុំចូលទៅទីប្រជុំមនុស្សច្រើនបើគ្មានការចាំបាច់នោះទេ។

ឯកឧត្តមពេជ្រស្រស់ក៏បានដាក់ពាក្យស្លោកមួយឃ្លាផងដែរថា (ប្រហែសបាត់ ប្រយ័ត្នគង់)  នេះគឺជាការលើកឡើងរបស់ឯកឧត្តម ក្នុងគោលបំណង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមសហការនិងជួយទប់ស្កាត់ការពារនូវជំងឺកូវីដ19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ។