ចាស់ទំនើង ឈ្មោះ ស្រូយអុឹងឆៃលីម យកអំណាចទឹកលុយឧបត្ថម្ភបក្សបន្តិចបន្តួចប្លន់យកដី របស់ពលរដ្ឋទន់ខ្សោយ ចំណែក មេឃុំត្រពាំងភ្លាំងកំពុងដេកលក់!

ខេត្តកំពត៖ប្រជាពលរដ្ឋដែលកំពុងស្ថិតនៅនិងអាស្រ័យផលជាក់ស្ដែងនៅលើទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ចាន់ សុធា ក្នុងភូមិសាស្ដ្រ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កំពង់រងការគំរាមកំហែងយ៉ាងខ្លាំងពីចាស់ទំនើងឈ្មោះ ស្រូយ អុឹងឆៃលីម ហៅតាម៉ាប់ ដោយការរុះរើដំណាំកម្ទេចចោល ហើយឈូសយកដីដាំដំណាំនិងធ្វើរបងព័ទ្ធយកដីរបស់គាត់យ៉ាងងងើល។

យោងតាមពាក្យបណ្ដឹងរបស់លោកពូ ចាន់ ណែត ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ដែលជាជនរងគ្រោះ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានដាក់ពាក្យបណ្ដឹង ឈ្មោះ ស្រូយអុឹងឆៃលីម ហៅតាម៉ាប់ (ទើបមករស់នៅក្នុងភូមិព្រៃពាយប្រហែលជាង២ឆ្នាំ )ទៅមេឃុំត្រពាំងភ្លាំង ដើម្បីអោយជួយរកយុត្តិធម៌ដល់គាត់ ជាពលរដ្ឋទន់ខ្សោយ។

ពាក្យបណ្ដឹង បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែ០១ ឆ្នាំ២០២១ បុគ្គលខាងលើ បានយកត្រាក់ទ័រ មកឈូសឆាយដីខ្ញុំបាទ(ចាន់ ណែត) ដែលមានដំណាំដាំដុះរួចជាស្រេច មានដូចជា ចេក ដូងនិងដើមក្រូចជាដើម។

លុះដល់ថ្ងៃទី៣១ ខែ០១ ឆ្នាំ២០២១ ឈ្មោះ ស្រូយ អុឹងឆៃលីម បានជួលមនុស្ស១ក្រុម ដែលមានគ្នា៨នាក់ មកដុតបំផ្លាញដំណាំខាងលើ និងឈួសឆាយបំបាត់ភស្ដុតាង រួចដាំដើមចេកសារជាថ្មីនិងបោះបង្គោលរបង ដោយករណីខាងលើ ខ្ញុំបាទមានលិខិតបញ្ជាក់ ដី ត្រឹមត្រូវពីអនុភូមិតេជោនិងប្រជាពលរដ្ឋ។

យោងតាមការសាកសួរលោក ស្រូយ អុឹងឆៃលីម ហៅតាម៉ាប់ បានបញ្ជាក់ថា គាត់ជាអ្នកសុីឈ្នួលឈួសដីអោយម្ចាស់គេនៅភ្នំពេញ ម្ដងថាសម្ដេចតេជោអោយគាត់ឈូស (ប្រើពាក្យនេះគំរាមពលរដ្ឋ)ម្ដងថាអ្នកនេះ អ្នកនោះ ស្រេចតែក្បាលចិត្ត។

  1. នៅពេលអ្នកសារព័ត៌មានយើង សួររកឯកសារនៃការកាន់កាប់ ដើម្បីធ្វើការចុះផ្សាយដោយតម្លាភាព បែជាលោក ស្រូយ អុឹង ឆៃលីម ចេញចរឹកច្រឡើសប៉ើស ច្រឡោមខាម ច្រឡោត ដាក់អ្នកសារព័ត៌មានព្រមទាំងទះតុនៅក្នុងសាលាឃុំត្រពាំងភ្លាំងដែលមានលោក សួសភន ជាជំទប់ទី១ និងលោក មុីម៉ាក់ ជំទប់ទី២ និងមានសមាជិកក្រុមប្រឹក្សា ជាច្រើននាក់កំពុងធ្វើការស្ថិតនៅក្នុងសាលាឃុំនោះ។

    គឺម្នាក់ៗធ្វើគធ្វើថ្លង់មិននិយាយស្តីអ្វីសោះដូចជាខ្លាចអំណាចចាស់ទំនើងម្នាក់នេះណាស់បានបណ្តែតបណ្តោយឲ្យបុគ្គលម្នាក់នេះយកសាលាឃុំកន្លែងធ្វើមករបស់រដ្ឋមកធ្វើព្យុះភ្លៀងតាមតែអំពើចិត្តដោយសារមន្រ្តីទាំងនោះធ្លាប់បានទទួលលាភសាក្ការ:ពីចាស់ទំនើងនេះ។

ព្រោះគាត់គ្មានឯកសារកាន់កាប់ឣីទេគឺបានស៊ុមគ្រលុមគ្នាជាមួយអាជ្ញាធរនៅតំបន់នោះយកគ្រឿងចក្រមកឈូសឆាយដីរបស់ប្រជាពលរដ្ឋកំពុងអាស្រ័យផល។

លោកជំទប់ទី២និងជាអ្នកទទួលបន្ទុកកិច្ចការនេះ បាននិយាយថា លោកនឹងដាក់លិខិត កោះហៅគ្រប់ភាគី ដើម្បីមកប្រជុំដោះស្រាយគ្នា នៅថ្ងៃសុក្រទី១៩ខាងមុខនេះ។

តាមសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មាន បានបញ្ជាក់ថា តាម៉ាប់ មិនចូលខ្លួនដោះស្រាយនៅសាលាឃុំនោះទេ នៅថ្ងៃនេះធ្វើអីកយ!។

បើតាមការសាកសួរមន្ត្រីនៅសាលាឃុំខ្លះ បាននិយាយថា តាម៉ាប់ ចេញចូលសាលាឃុំ ទុកដូចជាផ្ទះរបស់គាត់ហើយអញ្ចឹង គ្មានខ្លាចក្រែងរអែងអ្នកណាទេ។

ដោយតាម៉ាប់ មានល្បិចខ្ពស់ ចេះយកលុយបន្តិចបន្តួចថាជួយបក្ស ដើម្បីទិញទឹកចិត្តមន្ត្រីឃុំនិងមន្ត្រីស្រុកជាដើម ដើម្បីងាយស្រួលខ្លួនយកអំណាចនេះ ទៅគាប់សង្កត់ប្រជាពលរដ្ឋទន់ខ្សោយឲ្យកាន់តែក្រថែមទៀត។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈនេះ តាម៉ាប់ជួយស៉ីម៉ង់ត៍ ១តោន=100$ ទៅសាលាស្រុកឈូក តាមរយ:លោកមេឃុំត្រពាំងភ្លាំងដើម្បីជួយសំរាប់ការសាងសង់ក្នុងមូលដ្ឋានស្រុក ។

ក្នុងករណីធ្វើគុណដើម្បីបំបាំងទោសរបស់តាម៉ាប់នេះ ប្រជាពលរដ្ឋ មិនអាចទទួលយកបានទេ ហើយស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការណ៍ ចំពោះបុគ្គលខឹលខូចនេះផង។

បើយោងតាមអនុភូមិ១រូបបាននិយាយថា គ្រាន់តែពលរដ្ឋប្ដឹងតាម៉ាប់ប្រហែលចូលជាង៦០ករណី គ្មាននរណាហ៊ានធ្វើអីតាម៉ាប់បានទេ។

ចំណែកលោក ខៀវ រិទ្ធិភ័ណ អភិបាលស្រុកឈូក បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងចំណុចដីខាងលើនេះ គឺជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ចាន់ សុធា ដែលរាជរដ្ឋាភិបាល បានសម្បទានដល់ក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍន។

ប្រជាពលរដ្ឋបញ្ជាក់ថា ទីតាំងនេះពិតជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ចាន់ សុធា មែន តែក្រុមហ៊ុន មិនបានដកហូតយកដីរបស់គាត់ ដែលកំពុងអាស្រ័យផលជាក់ស្ដែងទេ ដោយទុកអោយពួកគាត់អាស្រ័យផលដដែល ហើយរង់ចាំការកាត់ឆ្វៀលតែប៉ុណ្ណោះ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋតែលើក្រដាស់។

ប៉ុន្តែទន្ទឹមនិងការរងចាំនេះ ក៏បុគ្គល ស្រូយ អុឹងឆៃលីម មករំលោភយក ដោយអាជ្ញាធរមិនហ៊ានក្អកនិងអើពើ ឬមួយខ្លាចបាត់បង់លាភសក្ការបន្តិចបន្តួច ដែលស្រូយ អ៉ឹងឆៃលីម ធ្លាប់ផ្តល់ឲ្យកន្លងមក?

ប្រជាពលរដ្ឋបន្តថាបុគ្គល ស្រូយ អ៉ឹងឆៃលីមនេះ មិនដឹងជាមនុស្សទើបមកពីណាទេ មកនៅមូលដ្ឋាននេះទើបជាង២ឆ្នាំ ហើយដើរព្យុះភ្លៀងបង្ករបញ្ហាដីធ្លីជាមួយពលរដ្ឋក្នុងមូលដ្ឋាន មិនចប់មិនហើយបែបនេះ ពួកគាត់ពិតជាពិបាករស់នៅណាស់ បើអាជ្ញាធរមិនយកចិត្តទុកដាក់បែបនេះ។នៅមានត