លោក សុខ ពេញវុធ បាននាំយកអំណោយ មនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ចុះសួរសុខទុក្ខ លោក មុិល ដារ៉ាវង្ស មានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទ។

បានអញ្ជើញនាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិង ចុះសួរសុខទុក្ខ លោក ម៉ិល ដារ៉ាវង្ស មានជម្ងឺលើសឈាមកំពុងសម្រាកព្យាបាលនៅផ្ទះ ។

អំណោយទាំងនោះ រួមមាន អង្ករ ០២បាវ ស្មើ៥០គីឡូក្រាម, ថ្នាំដុះធ្មេញ ០២យួរ, ទឹកដោះគោឆៅ ០២ឡូ, ទឹកក្រូច ០១កេស សំភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន និង ថវិកាមួយចំនួនផងដែរ។