សេចក្តី បកស្រាយ បំភ្លឺរបស់ ស្នងការរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយៈ February 17, 2021
សេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេីករណីលោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពេីហិង្សានៅខេត្តព្រៃវែង
ការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន ៕