គោរពជូនរដ្ឋបាលស្រុកសំឡូតនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តបាត់ដំបង

 

ក្នុងនាមយើងខ្ញុំជាអ្នកសារព័ត៌មានMCTVនិងសារព័ត៌មាន តាព្រហ្ម។
-កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ យើងខ្ញុំបានធ្វើការផ្សព្វផ្សាយLiveផ្ទាល់នៅលើទីតាំងជាក់ស្ដែង ភូមិអូរតាទៀក ចំណុចអូរថ្ម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលអះអាងថាជាអតីតប្រជាពលរដ្ឋនិងកងទ័ពខ្មែរក្រហមមុនសមាហរណកម្មឆ្នាំ១៩៩៦។

ការផ្សាយរបស់យើងខ្ញុំ បានរំលេចខ្លឹមសារស្នើសុំរបស់ពលរដ្ឋ ដែលពួកគាត់បានដាក់លិខិតស្នើសុំនេះ អស់រយ:ពេលជិត២០ឆ្នាំមកហើយ តាមរយ:ភូមិ-ឃុំ -ស្រុក ។
ហើយការស្នើសុំនេះ គឺចំពោះដីដែលទំនេរ ដែលកំពុងគ្រប់គ្រងដោយមន្ទីរកសិកម្មខេត្តនិងក្រុមហ៊ុន រ័ត្ន សម្បត្តិ។

ការផ្សាយនេះ ក៏មិនទាន់បានវាយប្រហារដល់អាជ្ញាធរថ្នាក់ណានៅឡើយ តែមានចម្ងល់និងជាសំនួរ ដែលអាចសង្ស័យបានថា មានមន្ត្រីខ្លះ អាចមានទុច្ចរិតភាពនៅក្នុងរឿងនេះ។

នៅថ្ងៃទី២៩ ខែមករា ក្រោយការផ្សាយ១ថ្ងៃ យើងខ្ញុំបានឃើញលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកសំឡូត ដែលបញ្ជាក់ថា បានហៅពលរដ្ឋមកដោះស្រាយជាច្រើនលើកច្រើនសារនិងមានការចូលរួមពីមន្ទីរកសិកម្មខេត្តផងដែរ ប៉ុន្តែក្រោយការដោះស្រាយ បែរជាណែនាំអោយពលរដ្ឋទៅប្ដឹងនៅតុលាការសាលាដំបូងទៅវិញ ធ្វើបែបនេះ យើងខ្ញុំយល់ថា មិនសមជាមន្ត្រីបំរើរាស្ដ្រ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោទេ។

ព្រោះដីរដ្ឋ បើទោះធ្វើសម្បទានសេដ្ឋកិច្ចអោយក្រុមហ៊ុនណាក៏ដោយ ក៏នៅតែដីរដ្ឋដែរ ហើយគ្មានបុគ្គលណាមានសិទ្ធិចេញប័ណ្ណជាកម្មសិទ្ធិបានឡើយ បើមិនមានធ្វើអនុប្បយោគមកជាដីឯកជនទេនោះ។

យើងខ្ញុំសុំសួរទៅរដ្ឋបាលស្រុកសំឡូតវិញថា ដីរដ្ឋដែលគ្រប់គ្រងដោយមន្ទីរកសិកម្ម ហេតុអីបានអស់លោក រុញពលរដ្ឋអោយប្ដឹងទៅតុលាការ? ធ្វើបែបនេះ មិនខុសពីរុញពលរដ្ឋជាម្ចាស់ឆ្នោត អោយដើរចូលរណ្ដៅនោះទេ។

សម្ដេចតេជោ លោកទើបមានប្រសាសន៍ថា លោកមិនទុកមន្ត្រីដែលមានរឹកក្រអើតក្រទមជាមួយពលរដ្ឋទេ។
-នៅថ្ងៃទី១០ខែកុម្ភ: ឆ្នាំ២០២១ យើងខ្ញុំបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង។

-សេចក្ដីប្រកាស បានបង្ហាញថា បានឃើញព័ត៌មានMC cambodia page កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១បានផ្សាយថា ប្រជាពលរដ្ឋ បានស្នើសុំកាន់កាប់ដីរបស់គាត់ អាជ្ញាធរបែរជាប្ដឹងពួកគាត់អោយទៅប្ដឹងតុលាការទៅវិញ។ល។

យោងតាការបំភ្លឺបញ្ជាក់ថា ដីសម្បទាន រ័ត្ន សម្បត្តិនេះ រាជរដ្ឋាភិបាល បានប្រគល់អោយក្រុមហ៊ុនធ្វើការវិនិយោគនៅឆ្នាំ២០០៩ មានផ្ទៃដីទំហំ៥២០០ហិកតា នៅឃុំស៊ុង ស្រុកសំឡូត។
-នៅឆ្នាំ២០១៣ ក្រុមនិស្សិតចុះវាស់វែងជូនពលរដ្ឋនៅភូមិកញ្ចាំង ភូមិស៊ុង១និងភូមិអូរតាទៀកអស់១៤៤.៥០ហិកតា តាមអនុក្រឹត្យលេខ២៩១អនក្រ.បក អនុក្រឹត្យលេខ៤៤២អនក្រ.បក ;និងសជណលេខ៧៧៦។

-ខ្ញុំចង់សួរថា ចែកអោយពលរដ្ឋភូមិអូរតាទៀក តើ!ចែកអោយពលរដ្ឋណាខ្លះ? ហើយពលរដ្ឋដែលបានស្នើសុំទៅឃុំ-ស្រុក ជាយូរមកហើយ នឹងជាអ្នកដែលបានកាន់កាប់នៅទីនេះតាំងពីក្រុមឧទ្ទាមខ្មែរក្រហមនៅគ្រប់គ្រងនៅឡើយ ហេតុអីមិនចែកអោយពួកគាត់ផង???????

-នៅឆ្នាំ២០១៥ ក្រុមការងារដឹកនាំដោយអភិបាលរងស្រុកសំឡូត ចុះពិនិត្យដី ដែលពលរដ្ឋកំពុងអាស្រ័យផលជាក់ស្ដែងលើដីក្រុមហ៊ុន រ័ត្ន សម្បត្តិបន្តទៀតឃើញថាអស់ចំនួន ២៤១៣ហិកតាបន្ថែមទៀត។

ខ្ញុំចង់សួរថា តើ!ពលរដ្ឋដែលកាន់កាប់ដីជាង ២៤៣១ហិកតានេះ ចេញមកពីប្រភពណា? បើដីនេះគ្រប់គ្រងដោយមន្ទីរកសិកម្មនិងក្រុមហ៊ុន រ័ត្ន សម្បត្តិ តាំងពីឆ្នាំ២០០៩មកហើយ?
ឬមួយមានមេខ្យល់ ដែលបង្កើតឡើងដោយមន្ត្រីជំនាញ អោយមកចាប់ដីយកបែបអនាធិបតេយ្យ?????។

ចុះពលរដ្ឋ៤៨គ្រួសារ (អឌិតពលរដ្ឋខ្មែរក្រហមដែលស្នើសុំ)ដែលទាមទារយូរហើយ ម៉េចមិនវាស់អោយពួកគាត់ផង????
-ដុច្នេះសេចក្ដីបំភ្លឺឬសេចក្ដីប្រកាសទាំងនេះ យើងខ្ញុំគិតថា នៅមានអាថ៌កំបាំងឬវាំងននខ្មៅនៅពីក្រោយរឿងនេះ ដែលមិនទាន់បើកបង្ហាញនៅឡើយ។

-យើងខ្ញុំសូមជំរាបជូនថា ការផ្សាយរបស់យើងខ្ញុំ បានផ្អែកទៅលើ ការស្នើសុំដោយផ្ទាល់និងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធ ដែលទទួលស្គាល់ពួកគាត់ថា ពិតជា អាឌិតពលរដ្ឋនិងកងទ័ពខ្មែរក្រហម បានរស់នៅលើទីតាំងនេះ មុនសមាហរណកម្មពិតមែន។

-ទីបញ្ចប់ សូមស្នើសុំឯកសារមួយចំនួនដែលពាក់ព័ន្ធដូចជា÷
១-សជណឬអនុក្រឹត្យ របស់រាជរដ្ឋាភិបាលទាំង៣

២-ប្រតិបត្តិក្រុមហ៊ុន ដែលបានទទួលដីសម្បទាននិងការបង់ពន្ធប្រថាប់ត្រា។

៣-ដំណើរការ វិនិយោគរបស់ក្រុមហ៊ុន តើ!បានធ្វើអ្វីខ្លះលើដីសម្បទាន?

៤-ឯកសារពាក់ព័ន្ធនិងការកាត់ឆ្វៀលដីអោយពលរដ្ឋទាំងពីរលើក។
បើមាន?ងាយស្រួល
ដល់ការឆ្លើយបំភ្លឺជាសាធារណៈ ដើម្បីបញ្ចប់ចម្ងល់នានា។