មូលហេតុដែលលោក អ៊ុច សម្បត្តិ ឆាប់ឡើងជាឧកញ៉ា

 

(ភ្នំពេញ)៖ លោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុ័ក្រ្ត មហាជនតែងតែស្គាល់ថាជាម្ចាស់អាជីវកម្មក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលជាប្រភេទក្រុមហ៊ុនគ្រឿងសម្អាង ដែលបានក្លាយជាឧកញ៉ា?។

តើបានលុយមកពីណាច្រើនម្លេះ? នៅពេលនេះចម្ងល់ដែលមហាជននឿយឆ្ងល់ជាច្រើនបានលាតត្រដាងហើយ។

សូមជម្រាបជូនថា៖ បើយោងតាមកិច្ចសន្យាមួយដែលមានចែងរវាងលោក


ជំទាវ ហ៊ឹម សុភ័ក្រ្ត ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងតំណាងចែកចាយបន្តនូវផលិតផលឡេរបស់ខ្លួនដោយមិនមានភាពច្បាស់លាស់និងប្រក្រតីសោះដែលមានភាពផ្ទុយស្រឡះពីគោលការណ៍កិច្ចសន្យាដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។

ដែលបង្ហាងឆន្ទះមិនសុចរិត និងកេងចំណេញហួសហេតុលើតំណាងចែកចាយបន្តរបស់ខ្លួនដែលនាំឲ្យមានការភាន់ច្រឡំព្រោះពុំបានកំណត់ឲ្យបានច្បាស់លាស់ឡើយអំពីចំណុចសំខាន់ៗនោះទេ។

មតិមហាជនលើកឡើងថា យោងកិច្ចសន្យាដែលមានចែងក្នុងកម្មវត្ថុលោកជំទាវ ហ៊ឹម សុភ័ក្រ្ត ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងតំណាងចែកចាយបន្តនូវផលិតផលឡេក្នុងប្រការ៥,៦,៧ បង្ហាញពីឆន្ទះមិនសុចរិត និងកេងចំណេញហួសហេតុមកលើតំណាងចែកចាយ ខាងក្រោមនេះជាប្រការដែលមានចែងក្នុងកិច្ចសន្យា៖។

ប្រការ៥,ចែងថាកិច្ចសន្យានេះមានសុពលភាពរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី ក សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជូនដំណឹងមុខ២សប្ដាហ៍។

ប្រការ៦,ភាគី “ក” និងទទួលទិញផលិតផលពីភាគី “ខ” វិញ ក្នុងករណីភាគី ”ខ” មានបំណងចង់បង្វិលផលិតផលដែលនៅសល់ក្នុងស្តុក ត្រឡប់មកវិញ បន្ទាប់ពីកិច្ចសន្យានេះផុតសុពលភាពរយៈពេល២ឆ្នាំ
ហើយផលិតផលត្រូវស្ថិតក្នុងស្ថានភាពដើម មិនមានការខូចខាត ឬបាក់បែកឡើយ។

ប្រការ៧, ភាគី “ក” នឹងទទួលទិញផលិតផលពីភាគី “ខ” វិញ ក្នុងតម្លៃកាត់ខាត៣០%ដោយយោងទៅតាមតម្លៃដែលភាគី “ក” បានលក់ជូនភាគី”ខ” និងមានវិក័យប័ត្រទិញ លក់ចុងក្រោយជាសម្អាង ហើយភាគី”ខ” អាចទទួលបានការទូទាត់ថវិកាវិញ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់។

គួររំលឹកផងដែរថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កន្លងទៅបានឲ្យ មេធាវី ចេញលិខិតបដិសេធមួយច្បាប់ ដោយព្រមានប្ដឹងអតីតបុគ្គលិករបស់ខ្លួន បន្ទាប់ពីមានការបង្ហោះសាររិះគន់រឿងមិនទាន់បានដោះស្រាយបញ្ហាចប់សព្វគ្រប់ បែរជាចេញលិខិតបញ្ឈប់រូបគេ។

លិខិតបដិសេធ ចុះផ្សាយលើទំព័រ Facebook ឈ្មោះ គ្រួសារកក់ក្ដៅ Online Shop នោះ បានបញ្ជាក់ថា រឿងរ៉ាវដែលឈ្មោះ ស៊ីម ស្រីមុំ (អតីតបុគ្គលិក) ជាម្ចាស់គណនី Facebook ឈ្មោះពិភព ឡេ និងទំព័រ Facebook ឈ្មោះ ស្រីមុំពិភពឡេ បង្ហោះសារកាលពីថ្ងៃទី០៣ ខែមករាឆ្នាំ២០២១ កន្លងទៅនោះ គឺមិនពិតនោះទេ ហើយជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើ ឈ្មោះ ស៊ីម ស្រីមុំ មិនព្រមលុបទិន្នន័យទាំងអស់នោះពីលើបណ្ដាញសង្គម Facebook និងសុំទោសក្រុមហ៊ុនជាសាធារណៈ។

ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានទទួលស្គាល់ខ្លួនពិតជាកំពុងមានបញ្ហាជាមួយតំណាងចែកចាយចំនួន ១២នាក់ និងកំពុងតែដោះស្រាយបញ្ចប់រឿងប្រាកដមែន។

សូមជម្រាបថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញក្រសួងសុខាភិបាល ធ្លាប់បានចុះបង្ក្រាបក្រុមហ៊ុនគ្រួសារកក់ក្ដៅដោយរកឃើញសារធាតុឡេគ្មានច្បាប់ត្រឹមត្រូវចំនួនប្រមាណជា ៤,៥តោន នៅចំណុចផ្ទះលេខ១ ផ្លូវQ៦ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មហាជនបានបង្ហើបផងដែរថា លោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុភ័ក្រ ដែលជាម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលជាក្រុមហ៊ុនគ្រឿងសម្អាង ក្រៅពីកេងចំណេញហួសហេតុមកលើតំណាងចែកចាយ របស់ខ្លួនមានឆន្ទះមិនសុចរិតក្នុងកិច្ចសន្យា ថែមទាំងមានការសង្ស័យថាលោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុភ័ក្រ្ដ បានបើកក្រុមហ៊ុនគ្រឿងសម្អាងមួយទៀត។

គឺក្រុមហ៊ុន ហ៊ឹម សុភ័ក្រ្ដ ឯ.ក ដើម្បីចំណេញពីកាតព្វកិច្ចបង់ពន្ធចូលរដ្ឋ ដែលជាទង្វើមិនសុចរិតចំពោះពាណិជ្ជកម្ម,គេចវេសពីកាតព្វកិច្ចការបង់ពន្ធចូលថវិការដ្ឋ។

និងផលិតគ្រឿងសម្អាងជាច្រើនដើម្បីបំភាន់ដល់ស្ថាប័នមានសមត្ថកិច្ចថែមទៀតផង៕