សង្វៀនជល់មាន់របស់លោក ហុង អេង ពិតជាមានបារមីមែនអធិការក្រុងសួងមិនហ៊ានក្អកនិងបង្ក្រាប!

 

(ខេត្តត្បូងឃ្មុំ)៖ សង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងនិងល្បែងស៊ីសងផ្សេងៗទៀតកំពុងរីករាលដាលដូចផ្សិតហើយ អាជ្ញាធរមានសមត្ថកិច្ច ភូមិ ឃុំ និងលោក អធិការនគរបាលក្រុងសួង មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ សង្ស័យដុល្លាបាំងមុខ ឫក៏ជាឆ្នាំងបាយទេដឹង?។

សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយនេះស្ថិតនៅដីចំការមួយកន្លែង
ក្នុងភូមិថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ខាងក្រោយសាលាក្រុងប្រហែលជាង ៣គីឡូម៉ែត្រ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី សង្កាត់វិហ៊ាហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានបង្ហើបអោយដឹងថា៖ ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង
របស់លោក ហុង អេង មួយកន្លែងនេះ បានរត់ការក្រោមតុអស់ហើយ តូចសុីតាមតូច ធំសុីតាមធំ ទើបគ្មានអាជ្ញាធរ មានសមត្ថកិច្ចណាបង្រ្កាប។

បញ្ហាទាំងនេះគឺជារឿងដែលឯកឧត្តម ប៉ែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំមិនគួរមើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ននេះ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាងពេញបន្ទុក​ក្នុង​ទឹកដី​ក្រុងសួងហើយលោក អធិការ និងលោកអភិបាលក្រុងសម្ងំស្ងាត់ឈឹង ។
ទើបទីតាំង​បើក​ល្បែងស៊ីសង​ទាំងនោះ លេងក្ក្នុងមួយថ្ងៃៗមានអ្នកចូលលេងល្បែងយ៉ាងពពាក់ពពូនលើសគេដង្ហែរកឋិនកាទៅទៀត តែ​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ម្តងណាទាល់តែសោះ។

ប្រជាពលរដ្ឋក្នុងក្រុងសួងកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខ​សង្គម ព្រោះទាំងលោក អភិបាលក្រុង និងលោក អធិការនគរបាលក្រុង អសកម្មការងារដូចគ្នា ហើយពួកគាត់មិនយកយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាពនោះទេ។

ពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំជាពិសេស ឯកឧត្តម ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកអភិបាលខេត្ត មេត្តាមានវិធានការជាបន្ទាន់ដើម្បីបង្រ្កាបសង្វៀនបញ្ជល់មាន់នេះផង។

ល្បែងសុីសងបានធ្វើអោយពលរដ្ឋមានការភ័យខ្លាចមានករណី ចោលួចឆក់ប្លន់កើតឡើងក្នុងភូមិឃុំរស់នៅរបស់ពួកគាត់។

ជុំវិញករណីល្បែងសុីសងខាងលើនារសៀលថ្ងៃទី០៧ ០២,២០២១នេះតាព្រហ្មមិនអាចសុំការបកស្រាយពីអធិការក្រុងសួងបានទេដោយទូរស័ព្ទចូលអត់លើក។