អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនករណីលួចម៉ូតូនៅចំណុចមុខផ្ទះសំណាក់យីហោភូលថប

ភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨ ម៉៣០នាទីនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩ ម៉៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់នៅចំណុចផ្ទះសំណាក់យីហោ ហេង លាភ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។


និងចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ៖ លួចម៉ូតូប្រព្រិត្តនៅចំណុចផ្ទះសំណាក់យីហោ ភូល ថប ផ្ទះលេខ៤០អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨ ម៉៣០នាទី។

អត្តសញ្ញាណជនសង្ស័យ
១-ឈ្មោះ ចាន់ សាមឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

២-ឈ្មោះ ចំរើន ភារ៉ាន់ ហៅរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកតាកូវ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន)។

៣-ឈ្មោះ ម៉ៅ បញ្ញា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

៤-ឈ្មោះ ច្រឹក វិសាល ហៅប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

៥-ឈ្មោះ ធួន ម៉ាលីន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក
១-ម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY I ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1WF-6192 លេខតួ+លេខម៉ាស៊ីន 8061903(ជារបស់ជនសង្ស័យឈ្មោះ ចំរើន ភារ៉ាន់ ហៅរ៉ូ)។

២-ម៉ូតូមួយគ្រឿងម៉ាក SIRIUS ពណ៌ខ្មៅលាយស ផ្លាកលេខ សៀមរាប 1C-2590 លេខតួ+លេខម៉ាស៊ីន928725,ស្លាកលេខមួយសន្លឹក ភ្នំពេញ 1FN-9269,ទូរស័ព្ទដៃមួយ

គ្រឿងម៉ាក VIVO ពណ៌ក្រហម,ញញួរ មួយដើម,ស្នប់មួយដើម,ទីបមូលមួយដើម,ដង្កាប់អូតូមួយដើម,ដង្កាប់កាត់មួយដើម,កន្ត្រៃកាត់មួយដើម,សោខ្សៀរ០២ដើម,សោរចិញ្ចៀន០៤ដើម,ទួណឺវិសមួយដើម និងកាបូបស្ពាយចំហៀង ពណ៌ខ្មៅ សម្រាប់ដាក់ឧបករណ៍ធ្វើសកម្មភាពមួយ(ជារបស់ជនសង្ស័យឈ្មោះ ធួន ម៉ាលីន)។

៣-ទួណឺវិសមួយ ដងជ័រ ពណ៌ខ្មៅ,ដែកកែច្នៃសំប៉ែតមុខស្រួចមួយសម្រាប់កាច់បំបែកសោរ កម៉ូតូ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ខ្មៅ(ជារបស់ជនសង្ស័យឈ្មោះ ច្រឹក វិសាល ហៅប្រុស)។

+ជនរងគ្រោះ
-ឈ្មោះ ដូ បញ្ជារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវលេខ៣៩BTសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់
-ម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY I ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HT-6929 លេខតួ+លេខម៉ាស៊ីន 8158978។

ដំណើររឿងហេតុ
-នៅពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១ ម៉០៥នាទី ជនរងគ្រោះឈ្មោះ ដូ បញ្ជារ៉ា បានជិះម៉ូតូម៉ាក HONDA SCOOPY I មកចតមុខផ្ទះសំណាក់យីហោ ភូល ថប ផ្ទះលេខ៤០អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយពុំបានដកចង្កឹះសោរចេញពីម៉ូតូ រួចឡើងទៅលើផ្ទះសំណាក់ រហូតដល់ម៉ោង១៨ ម៉៣០នាទី នាថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចុះមកយកម៉ូតូ ស្រាប់តែបាត់ម៉ូតូពីកន្លែងចតតែម្តង ទើបជនរងគ្រោះមករាយការណ៍ នឹងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវឈានដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩ ម៉៣០នាទី បង្ក្រាបបានជនសង្ស័យទាំង០៣នាក់ឈ្មោះ ចាន់ សាមឌី,ឈ្មោះ ចំរើន ភារ៉ាន់ ហៅរ៉ូនិងឈ្មោះ ម៉ៅ បញ្ញា នៅចំណុចផ្ទះសំណាក់យីហោ ហេង លាភ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យកសាកសួរ នឹងឈានទៅដល់បង្ក្រាបបានជនសង្ស័យចំនួន០២នាក់ទៀតឈ្មោះ ច្រឹក វិសាល ហៅប្រុស និងឈ្មោះ ធួន ម៉ាលីន នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតែម្តង។

-ក្រោយពីសាកសួរជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនៅមុខផ្ទះសំណាក់យីហោ ភូល ថប ប្រាកដមែន។

-ចំពោះជនសង្ស័យឈ្មោះ ច្រឹក វិសាល ហៅប្រុស,ឈ្មោះ ធួន ម៉ាលីន និងឈ្មោះ ចំរើន ភារ៉ាន់ ហៅរ៉ូ ជាមុខសញ្ញាមិនរាងចាលធ្លាប់ជាប់ពន្ធនាគារព្រៃសរ(ម១)

-ឆ្លងតាមការធ្វើតេសន៍ស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង ០៥នាក់ ជាលទ្ធផល គឺវិជ្ជមាន(មានសារធាតុញៀន)។
ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ។

ទិសដៅបន្ត អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស្នងការ និងលោកអភិបាលខណ្ឌ ។