សមត្ថកិច្ច នឹងតាមចាប់អ្នកលក់ឡេទាំង ២នាក់បងប្អូន បើហ៊ានរត់គេចខ្លួន មិនចូលបំភ្លឺតាមការកំណត់
ភ្នំពេញ៖ លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជា ប្រធាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokimaចូលមក កាន់ទីស្តីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សា ពិ.ន័យនិងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩.០០នាទីព្រឹក ។
ដើម្បីចូល មកបំភ្លឺ ករណីការថត កាឡៃរឿងទុំទាវ ដែល ធ្វើឱ្យមានផល ប៉ះពាល់ ដល់ សាសនា វប្បធម៌ជាតិ និង ប្រពៃណីជាតិ ។
ម្ចាស់ Page Hokima និងអ្នក សម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវ ចូលខ្លួន មកបំភ្លឺឲ្យទាន់ពេលវេលាតាម កាលបរិច្ឆេទ ខាងលើជា កំហិត បើពុំដូច្នោះទេ ក្រសួងនឹង បន្តនីតិវិធីចាត់ វិធាន តាមផ្លូវច្បាប់ ដោយការ ចាំបាច់ ៕