Latest News

បទ ល្មើស នេសាទជនជាតិយួនចំនួន៧ក្រុម ដែលបានប្រើទូកម៉ាស៊ីនធំៗអូសអួនខុសច្បាប់ក្នុងទន្លេខ្មែរ ក្រោមខ្សែភ្នែកមន្ត្រីជលផលដ៏មហិមានៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ថ្មីៗនេះ គេសង្កេតឃើញមានយុទ្ធនាការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងខេត្តកំពង់ឆ្នាំងនិងខេត្តមួយ ចំនួន ទៀត ជុំវិញ បឹង ទន្លេសាបជនល្មើសរាប់ រយនាក់ក្នុងនោះក៏មាន ជនជាតិវៀតណាមមួយ ចំនួនផងត្រូវបានចាប់ខ្លួន ជាមួយឧបករណ៍នេសាទខុសច្បាប់យ៉ាងច្រើន។

មហាជនមើលឃើញថា ភាពអនាធិបតេយ្យក្នុង ដែននេសាទបាននិង កំពុងកើតឡើងយ៉ាង ពេញបន្ទុកជារៀងរាល់ថ្ងៃ ដោយមិនអាចបញ្ឈប់ បានតើរឿងនេះបណ្តាល មកពីអសមត្ថភាពរបស់ សមត្ថកិច្ចជលផលឬជា លទ្ធផលនៃការឃុបឃិត ដើម្បីផលប្រយោជន៍?
បទល្មើសនេសាទគឺជា រឿងចាស់ដែលគេ បានដឹងលឺជាទូទៅ គ្រប់ទិសទីទាំងក្នុងដែនដីព្រៃទឹកសសាប។ល។

មិនខុសពីបទល្មើស ព្រៃឈើនិងធនធានធម្មជាតិផ្សេងៗទៀតឡើយវាជា បញ្ហាដែលរកទីបញ្ចប់ មិនឃើញបើទោះបីជា រាជរដ្ឋាភិបាលបាន ដាក់ចេញកំណែទម្រង់ ម្តងហើយម្តងទៀត យ៉ាងណាក៏ដោយ។

ចុងក្រោយនេះប្រមុខ រាជរដ្ឋាភិបាលបានដាក់ ចេញនូវកំណែទម្រង់ ដ៏ សំខាន់មួយនៅក្នុងវិស័យ នេសាទនោះគឺ ការលុបចោលឡូតិ៍ នេសាទទឹកសាប ទាំងអស់នៅទូទាំងប្រទេសដើម្បីទុកដែន នេសាទឲ្យប្រជា សហគមន៍ប្របករបរ នេសាទជាលក្ខណៈ គ្រួសារវិញ។

ការសម្រេចបែបនេះត្រូវ បានធ្វើឡើង ដោយហេតុថាប្រាក់កម្រៃ ដែលចូលថវិកាជាតិបានមកពីឡូតិ៍នេសាទមាន ចំនួនតិចតួចបំផុតបើ ធៀបទៅនឹងផលចំណេញ ដែលថៅកែឡូតិ៍នីមួយៗប្រមូលបានក្នុងមួយឆ្នាំៗ ។

រីឯប្រជានេសាទវិញបានបាត់បង់មុខរបរនេសាទ ជាលក្ខណៈគ្រួសារដែលជាមុខរបរប្រពៃណីដើម្បី ចិញ្ចឹមជីវិតពីព្រោះតែដែន នេសាទទាំងឡាយ សុទ្ធសឹងជាកម្មសិទ្ធិរបស់ ថៅកែឯកជន។

ចំណូលតិចតួចពីឡូតិ៍ នេសាទសម្រាប់ថវិការជាតិគឺជាលទ្ធផលនៃការឃុបឃិតគ្នារវាងថៅកែឡូ តិ៍និងមន្ត្រីពាក់ពន្ធ័ មួយចំនួនគឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណុះ។

ភាពមិនប្រក្រតីទាំងនេះ បានធ្វើឲ្យការគ្រប់គ្រង វិស័យជលផលស្ថិតក្នុង ភាពអនាធិបតេយ្យនិង បានធ្វើឲ្យធនធាន មច្ឆជាតិវិនាសហិនហោច ស្ទើរគ្មានសល់។

ដោយយល់ពីគ្រោះថ្នាក់ បែបនេះបានសម្តេចតេជោ ហ៊ុន សែនបានប្រកាសលុបចោលឡូតិ៍នេសាទ ទូទាំងប្រទេស។

ប៉ុន្តែវិធានការរបស់ប្រមុខ រាជរដ្ឋាភិបាលមិនបាន ឈានដល់ការលុបបំបាត់ ភាពអនាធិបតេយ្យក្នុង ដែននេសាទបានទេរហូតមកដល់ពេលនេះ។

ប្រសិនបើបញ្ហាបណ្តាលមកពីអសមត្ថភាពរបស់ សមត្ថកិច្ចរាជរដ្ឋាភិបាល គួរតែរកមធ្យោបាយដើម្បី បំពេញបន្ថែមចំណុចខ្វះ ចន្លោះទាំងនោះដើម្បី អនុញ្ញាតឲ្យពួកគេមាន សមត្ថភាពនិងលទ្ធភាព គ្រប់គ្រាន់ដើម្បីបំពេញ ការងារឲ្យបាន ពេញលេញ។

ប៉ុន្តែប្រសិនបើជា លទ្ធផលនៃការឃុបឃិត វិញវិធានការផ្លូវច្បាប់ ត្រូវតែប្រកាន់យកឲ្យបាន តឹងរ៉ឹងបំផុតដោយមិនគួរ លើកលែងពីព្រោះ សកម្មភាពទាំងនោះ ហើយដែលធ្វើឲ្យ គោលនយោបាយ របស់ រាជរដ្ឋាភិបាលជួបនឹង បរាជ័យ។

ជាការពិតណាស់ការឃុបឃិតដើម្បី ផលប្រយោជន៍រវាងមន្ត្រី ជាមួយឈ្មួញឬជាមួយ ជនល្មើសគឺជាជំងឺរ៉ាំរ៉ៃ មួយក្នុងសង្គមខ្មែរដែល ពិបាក នឹង ព្យាបាល។ការឃុបឃិតបានបង្កើតបញ្ហា រាប់រយជំពូកនិងបានធ្វើ ឲ្យកំណែទម្រង់ជាច្រើន របស់រាជរដ្ឋាភិបាលគ្មាន ប្រសិទ្ធភាពក្នុងនោះក៏មានកំណែទម្រង់នេសាទ ផងដែរ។រហូតមកទល់ ពេលនេះការបង្ក្រាប បទល្មើសនេសាទមិន ខុសអ្វីពីការវែកចកក្នុង បឹងនោះឡើយ។ភាពស្ងប់ស្ងាត់បានកើតមាន តែមួយភ្លែតនៅក្រោយពេលសម្តេចនាយករដ្ឋមន្ត្រីចេញ បទបញ្ជាហើយដែល សមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់នាំគ្នាសស្រាក់សស្រាំ ចុះទៅបង្ក្រាបអោយតែល្អមើលប៉ុណ្ណោះ។
ជាក់ស្តែងកាលពីថ្ងៃទី 30 ខែមករាឆ្នាំ 2021 ក្រុមអ្នកយកព័ត៌មានយើងជាច្រើនអង្គភាពបានឃើញជនជាតិយួនចំនួន៧ក្រុមរួមមានក្រុមទី 1 ដឹកនាំដោយឈ្មោះ យ៉ុយ ជនជាតិយួន ២.ឈ្មោះ ហៃ ជនជាតិយួន 3. ឈោះ ថាន់ ជនជាតិយួន 4. ឈ្មោះ ទឹង ជនជាតិយួន 5.ឈ្មោះ ជុយ ជនជាតិយួន 6. ឈ្មោះ យឹង ជនជាតិយួន 7. ឈ្មោះ វ៉ា ជនជាតិយួន កំពុងប្រើទូកម៉ាសុីនធំៗអូសអួនតាមដងទន្លេរខ្មែរក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក្រោមខ្សែភ្នែកលោក លី ឡា នាយខណ្ឌជលផល លោក តាត សីហៈ នាយផ្នែកជលផលកំពង់លែង និង លោក ឌុល ចាន់ឌីនាយជលផលសង្កាត់ប្រឡាយមាសផងដែរ។
ប្រភពខ្លះទៀតបានលើកឡើងថា ជារៀងរាល់ឆ្នាំមុនពេលក្រុមជនជាតិយួនទាំងនេះចុះធ្វើសកម្មភាពគេតែងសង្កេតឃើញមន្ត្រីជលផលដែលមានឈ្មោះដូចខាងលើញាប់ដៃញាប់ ជើងការពារនិងខ្នះខ្នែង សម្របសម្រួលដោយមុខក្រាស់ជាមួយមន្ត្រីគ្រប់ស្ថាប័នផ្សេងទៀតក្នុងការឡបប៊ីមន្ត្រីពាក់ពន្ធ័នាៗឲ្យទទួលយកសំណែន ដើម្បីបើកដៃអោយមានការនេសាទល្មើសច្បាប់របស់ជនល្មើសជនជាតិយួននៅតាមដងទន្លេសាបក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងជាភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងទទួលខុសត្រូវអនុវត្តច្បាប់ជលផល។ដើម្បីជាថ្នូរនឹងទឹកប្រាក់ពុករលួយដ៏មហិមា។

ប្រភពច្បាស់ការពីស្រុកកំពង់លែងបង្ហាញថា៖មានជនជាតិយួនចំនួន៧ក្រុមធំៗមួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាស៊ីនសេសធំ២គ្រឿងអូសអួនក្នុងមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត។ ពួកជនបរទេសទាំងនេះបាននិងកំពុងប្រើប្រាស់ឧបករណ៍ល្មើសអួនវែងៗអូសដោយទូកម៉ាសុីនធំៗឌុបកំលាំងសេសខ្លាំង២ ប្រើវិធីអូសទាំងសងខាង សាច់អួនមានជម្រៅជ្រៅអូសដល់បាតដីតែម្តង ហើយប្រើអួនក្រឡាញឹក ដែលគ្មានត្រីណាមួយនៅចំពីមុខ ទាំងតូចទាំងធំមានសំណាងរួចខ្លួនរស់នៅបន្តពូជបានឡើយ។
ប្រជាជនខ្មែរដែលនេសាទជាលក្ខណៈគ្រួសារនៅទីនោះដែរបានលើកឡើងថា ទង្វើបែបនេះអាចធ្វើទៅបានព្រោះតែមានមន្ត្រីខ្មែរខ្លះ ថោកទាបទាល់តែមែនទែន ស្រឡាញ់លុយជាងស្រឡាញ់សម្បត្តិជាតិ។
ដូច្នេះ វិធានការ ដ៏ មាន ប្រសិទ្ធភាព នៅក្នុង ការលុបបំបាត់ បទល្មើស នេសាទ គឺ អាស្រ័យ មួយ ផ្នែក ធំ ទៅលើ ការងារ របស់ មន្ត្រី ពាក់ ព ន្ធ័ តែម្តង។ ក្រៅពីនោះ ការចូលរួម របស់ ប្រជា សហគមន៍ នេសាទ ក៏ ជា កត្តា គួបផ្សំ មិនអាច ខ្វះ បានដែរ។ និយាយ ដោយ ខ្លី ដរាបណា វាំងនន បិទបាំង មន្ត្រី ខិលខូច មិនត្រូវ បាន បើក ចេញ ទេ និង ដរាបណា មហាជន ទូទៅ មិន នាំគ្នា ចូលរួម ទេនោះ កំណែ ទម្រង់ នេសាទ របស់ រាជរដ្ឋាភិបាល នឹង គ្មាន ថ្ងៃ ទទួលជោគជ័យ ឡើយ ហើយ ធនធាន មច្ឆាជាតិ នឹង វិនាស ហិនហោច ជាក់ជាមិនខាន ៕