ក្រុមជាន់ឈ្លីវប្បធម៌ខ្មែរ!

មហាជនមានការរិះគន់យ៉ាងចាស់ដៃទៅលើក្រុមសម្តែងមួយក្រុម បានយកព្រះពុទ្ធសាសនាមកលេងសើច ធ្វើឲ្យបាត់បង់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។


យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៥០៨ បានចែងថាៈ បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ) ទៅ៣(បី)ខែ និងផាកពិន័យជាប្រាក់១០០ ០០០(មួយសែន)រៀលទៅ ៥០០០ ០០០(ប្រាំសែន)រៀល អំពើស្លៀកដណ្ដប់ជាសាធាណ: ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីវរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា។

មហាជនបានសំណូមពរឲ្យក្រសួងធម្មការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាមានចំណាត់ការទៅលើក្រុមសម្តែងមួយនេះបន្ទាន់ កុំឲ្យនៅបន្តជាន់ឈ្លីវប្បធម៌សង្គមតទៅទៀត៕