Latest News

លោក តេងសារឿនមេភូមិស្ទឹងតូច បានចេញលិខិតបំភ្លឺបញ្ហាដីទំនាស់នៅឃុំកំពង់ល្ពៅ

ខេត្តបាត់ដំបង៖បន្ទាប់ពីមានបណ្តាញព័ត៌ក្នុងស្រុកមួយចំនួនបានចុះផ្សាយវាយប្រហារលោក តេងសារឿន តាមប្រព័ន្ធហ្វេសប៊ុកថាលោក និងបក្យពួកបាននាំគ្នាទៅរំលោភដីប្រជាពលរដ្ឋនៅភូមិស្ទឹងតូចឃុំកំពង់ល្ពៅ ស្រុក សំឡូតមក។


អង្គភាពតាព្រហ្មកាលពីរសៀលថ្ងៃទី០១ ខែកុម្ភះឆ្នាំ២០២១ បានធ្វើការទំនាក់ទំនងទៅលោកតេងសារឿនមេភូមិស្ទឹងតូចដើម្បីសុំការបកស្រាយជុំវិញករណីនេះលោកបានមានប្រសាសន៍ថាការពិតលោកពុំបានទៅរំលោភយកដីដូចការចោទប្រកាន់ដោយពុំមានមូលដ្ឋានច្បាស់លាស់នោះឡើយ។

យោងតាមលិខិតបំភ្លឺមួយច្បាប់របស់លោកតេងសារឿន មេភូមិស្ទឹងតូចដែលបានផ្ញើមកការិយ៉ាល័យនិពន្ធនាយកសារព័ត៌មានតាព្រហ្ម កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ មានខ្លឹមសារដូចខាងក្រោម។

ខ្ញុំបាទឈ្មោះ តេងសារឿន បច្ចុប្បន្នជាមេភូមិ ស្ទឹងតូចសូមស្រាយបំភ្លឺប្រវត្តិដើមមេឃុំឈ្មោះមែនចិប បានចែកព្រំប្រទល់ឲ្យភូមិនិមួយៗគ្រប់គ្រងជាភ្នែកច្រមុះរបស់ឃុំ។

ភូមិអូរជាំនិងភូមិស្ទឹងតូចយកអូរកាត់ស្លឹកត្រចៀកខាងក្រៅហៅអូរស្ងួតធ្វើជាព្រំប្រទល់របស់ភូមិទាំងពីរ។

ប្រជាជនភូមិអូរជាំនិងភូមិស្ទឹងតូចបងប្អូនមួយចំនួនបានកាប់ទន្ទ្រានពីឆ្នាំ១៩៩៩ គឺឲ្យពួកគាត់ថែរក្សាមានប្រកាន់ថាដីភូមិនេះឬដីភូមិនោះឡើយ។

ចំណែកភូមិស្ទឹងតូចនាឆ្នាំ២០០០ដល់ឆ្នាំ២០០៣ បាននាំគ្នាចែកគ្រួសារពុំមានដីដូចៗគ្នានោះទេ។រហូតដល់ឆ្នាំ២០១១ មានក្រុមហ៊ុនមួយចូលមកទិញដីនៅភូមិស្ទឹងតូចប្រជាជនភូមិស្ទឹងតូចនិងភូមិកណ្តាលខ្លះបានលក់ឲ្យក្រុមហ៊ុន។

ក្រោយពេលលក់ដីឲ្យក្រុមហ៊ុនរួចពួកគាត់ឈប់ទៅកាប់ឆ្កាដំណាំនៅទីនោះទៀតឡើយ៥ឆ្នាំក្រោយមកទើបដីនោះបានក្លាយជាដីព្រៃវិញ។

ទើបអ្នកភូមិអូរជាំបាននាំគ្នាមកកាប់ទន្រ្ទានដាំដុះជាបន្តបន្ទាប់រហូតចូលប៉ះដីរបស់ប្រជាជននៅភូមិស្ទឹងតូចដែលបានលក់ឲ្យលក់ឲ្យក្រុមហ៊ុនព្រមទាំងបានទទួលលុយគ្រប់ៗគ្នា។

ក៏ប៉ុន្តែក្នុងនោះមានអ្នកផ្សេងចូលមកទន្រ្ទានយកទើបកើតមានបញ្ហាឈ្លោះប្រកែកមានការប្តឹងផ្តល់រហូតមកដល់សព្ទថ្ងៃនេះសូមឯកឧត្តម ងួនរតន អភិបាលខេត្តបាត់ដំបងជួយរកដំណោះស្រាយកុំឲ្យប្រជាជនប្តឹងតវ៉ាគ្នាតទៅទៀតផង។

សូមបញ្ជាក់ថា៖ ប្រជាជនភូមិស្ទឹងតូចដែលបានលក់ដីគាត់មានឯកសារមេភូមិមេឃុំទទួលដឹងឮឯខ្លះទៀតទទួលស្គាល់ដល់អភិបាលស្រុកសំឡូតផងដែរ។

គួរបញ្ជាក់ថា ការបង្ហោះតាមហ្វេសប៊ុករបស់ប្រជាជនភូមិអូរជាំនោះគឺជាព័ត៌មានមិនពិតមិនតែប៉ុណ្ណោះពួកគាត់ម្នាក់ៗបានទន្រ្ទានយកដីរហូតទៅដល់ទំហំ៣០ហិកតា អ្នកខ្លះទំហំ២៥ហិកតា ខ្លះទៀតទំហំ១០ហិកតា ក៏មាន។

ពួកគាត់នាំគ្នាធ្វើដូចច្នេះចុះប្រជាជននៅភូមិស្ទឹងតូចដែលមានគ្រួសារអត់មានដីតើឲ្យពួកគាត់សង្ឃឹមអ្វីទៅដោយគាត់មករំលោភយកដីបែបអនាធិបតេយ្យគ្មានប្រាប់អាជ្ញាធរឬមេភូមិស្ទឹងតូចឲ្យបានដឹងឮផងសួរថាដីកន្លែងនេះមានម្ចាស់កាន់កាប់ហើយឬនៅពួកគាត់មិនបានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានសោះគឺធ្វើអ្វីតាមតែអំពើចិត្តដោយពុំខ្លាចច្បាប់អ្វីបន្តិចសោះ។